មិត្តនារីទាំងឡាយចង់បានស្បែកសស្រស់ស្អាត ភ្លឺថ្លា មានសំណើមនៅក្នុងរដូវធ្លាក់ខ្យល់នេះកុំភ្លេចអនុវត្ដន៍វិធីសាស្រ្ដទាំង៤ជំហ៊ាននេះ!!
ស្បែកសស្រស់ស្អាត ភ្លឺថ្លា មានសំណើមទន់រលោងគួរឲស្ទាបអង្អែលគឺជាក្ដីប្រាថ្នាចង់បានរបស់នារីគ្រប់រូប ជាពិសេសមិត្តយុវនារីនៅក្នុងតំបន់អាស៊ីយើងនេះ ដែលកំពុងនិយមនាំគ្នាប្ដូរពណ៌សម្បុរស្បែករបស់ខ្លួនឲទៅជាស។ វិធីសាស្ដ្រធ្វើឲសមានច្រើនបែបច្រើនយ៉ាងទាំងបែបគីមី និងវិធីសាស្រ្ដធម្មជាតិដែលអាចចំណាយពេលវេលាយូរក្នុងការទទួលបានលទ្ធផល តែក៏មិនធ្វើឲប៉ះពាល់ដល់សុខភាពស្បែករបស់អ្នកផងដែរ។ ខាងក្រោមនេះគឺជាវិធីសាស្ដ្រធម្មជាតិទាំង៤ដំណាក់កាល ដែលមិត្តនារីប្រាថ្នាចង់បានស្បែកខ្ចី ភ្លឺថ្លាគួរតែសាកល្បងធ្វើទាំងអស់គ្នា៖
-រូបមន្ដទី១ធ្វើស្រាប់ខាត់ស្បែកដោយខ្លួនឯង៖ ជាការពិតណាស់ស្បែករបស់យើងអាចនឹងមានកោសិកាចាស់ៗដោយតោងជាប់ និងមានបាក់តេរីធ្វើឲស្បែកមានភាពរម៉ាស់មិនភ្លឺរលោងខ្មៅស្រអាប់បិតបាំងសម្រស់ស្បែកពិតរបស់អ្នក ដូចនេះអ្នកគួរតែធ្វើស្រ្កាប់ធម្មជាតិមួយដើម្បីជម្រុះកោសិកាស្បែកចាស់ៗទាំងនេះ។ ដោយគ្រាន់តែត្រូវការទឹកក្រូចឆ្មារមួយផ្លែលាយជាមួយស្ករស២ស្លាបព្រាបាយកូរជាគ្នាក្លាយជាល្បាយគ្រើមខាប់ហើយយកវាមកដុសខាត់ស្បែក២ទៅ៣នាទី ក្រោយពេលងូតទឹករួច បន្ទាប់មកសឹមសំអាតចេញជាមួយទឹកស្អាតធម្មតាចេញវិញ។
-រូបមន្ដទី២ខាត់ស្បែកឲសរលោងជាមួយទឹកឃ្មុំក្រូចឆ្មារ៖ ដោយយើងត្រូវការទឹកឃ្មុំបរិមាណប្រមាណជា១ស្លាបព្រាបបាយ ផ្សំជាមួយទឹកក្រូចឆ្មារ២ស្លាបព្រាបាយយកមកកូរចូលគ្នាឲសព្វល្អ។ បន្ទាប់មកអាចយកល្បាយដែលផ្សំនេះមកលាបដុសខាត់តិចៗនៅលើស្បែករបស់អ្នកទុកចោល១៥នាទីរួចលាងចេញ ពិតជាជួយធ្វើឲស្បែកដែលធ្លាប់តែគ្មានសំណើមរបស់អ្នកប្រែក្លាយជាទន់ល្មើយម៉ត់រលោងសពីខាងក្នុងមកពិតៗ។
-រូបមន្ដទី៣បំប៉នស្បែកជាមួយល្ហុងនិងទឹកដោះគោ៖ ដោយត្រូវការល្ហុងទុំដោយកោសយកតែសាច់សុទ្ធមកលាយជាមួយទឹកដោះគោស្រស់ឬទឹកដោះគោឆៅក្នុងបរិមាណក្លាយជាល្បាយចូលគ្នាស្មើរសាច់ ហើយយកមកលាបទុកចោលលើស្បែករបស់អ្នកប្រមាណជា២០នាទីសឹមលាងចេញវិញ នោះអ្នកនឹងទទួលបានអារម្មណ៍ត្រជាក់និងជួយសុខភាពស្បែកអ្នកឲមានសំណើមល្អឡើងវិញ។
-ជាចុងក្រោយអ្នកអាចលាបប្រេងអូលីវ ឬក៏ប្រេងដូងជាជំនួយដល់ស្បែកក្រោយពេលងូតទឹករួចក៏ជាវិធីជួយឲស្បែកស្រស់ស្អាតគួរឲគយគន់មួយផងដែរ។

No comments