បច្ចេកវិទ្យា AI ជួយឱ្យ NASA រកឃើញប្រព័ន្ធព្រះអាទិត្យថ្មីស្រដៀងនឹងប្រព័ន្ធព្រះអាទិត្យសព្វថ្ងៃ
NASA និយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ប្រព័ន្ធព្រះអាទិត្យមួយដែលមានភពជាច្រើនដូចនឹងប្រព័ន្ធព្រះអាទិត្យសព្វថ្ងៃត្រូវបានរកឃើញដោយតេឡេស្កុបអវកាស Kepler និងបច្ចេកវិទ្យា Artificial Intelligence (AI) របស់ក្រុមហ៊ុន Google ។
NASA ថាប្រព័ន្ធព្រះអាទិត្យបច្ចុប្បន្ននេះ ត្រូវបានរុំព័ន្ធដោយភពជាច្រើននៅជុំវិញផ្កាយតែមួយ ។ ទោះជាយ៉ាងណាក៏ដោយភពអស់ទាំងនោះមិនអាចផ្តល់ជីវិតបានទេ ។ ប្រព័ន្ធព្រះអាទិត្យថ្មីឈ្មោះ Kepler-90 មានភពចំនួន ៨ ត្រូវបានគេស្គាល់ថាជាប្រព័ន្ធធំជាងគេក្រៅពីប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលវាស្ថិតក្នុងគន្លងតារាមួយឈ្មោះថា Kepler 90 មានចម្ងាយប្រហែល ២ ៥៤៥ ឆ្នាំពន្លឺ ។
លោក Andrew Vanderburg តារាវិទូនៅឯសកលវិទ្យាល័យ University of Texas និយាយថា "ប្រព័ន្ធតារា Kepler-90 ប្រៀបដូចជាលក្ខខ័ណ្ឌតូចមួយនៃប្រព័ន្ធព្រះអាទិត្យរបស់យើង។" លោកបានបន្តថា ភពដែលត្រូវបានគេកំណត់អត្តសញ្ញាណថ្មីថ្មោង Kepler-90i នេះគឺជាភពរឹងដូចថ្មដូចផែនដីតែដំណើរគោចរផ្កាយរបស់វាវិលរាល់ ១៤,៤ ថ្ងៃម្តង មានន័យថា ពេញមួយឆ្នាំមានតែពីរសប្តាហ៍នៅផែនដីប៉ុណ្ណោះ ហើយផ្ទៃខាងក្រៅរបស់វាទំនងជាក្តៅពេក ។ អង្គការ NASA បានគណនាពីសីតុណ្ហភាពមធ្យមរបស់វាប្រហែល ៤២៦ អង្សាសេ ពោលគឺក្តៅដូចភពពុធ (Mercury) ដែលនៅជិតដុំបាល់ព្រះអាទិត្យជាងគេ ។
លោក Christopher Shallue វិស្វករសហ្វវែជាន់ខ្ពស់មួយរូបនៅក្រុមការងារស្រាវជ្រាវរបស់ Google និយាយថា "ខ្ញុំបានចាប់អារម្មណ៍ដំឡើងបណ្តាញកុំព្យូទ័រស្មុគស្មាញទៅឱ្យតារាវិទូនៅពេលខ្ញុំដឹងថាបេសកកម្ម Kepler ប្រមូលទិន្នន័យច្រើនសម្រាប់អ្នកវិទ្យាសាស្ត្រដើម្បីត្រួតពិនិត្យពួកវាដោយដៃផ្ទាល់ ។"
ភពជាច្រើននឹងត្រូវបានរកឃើញ ដោយក្រុមអ្នកស្រាវជ្រាវដែលគ្រោងនឹងដំឡើងបណ្តាញកុំព្យូទ័រស្មុគស្មាញដើម្បីឱ្យ Kepler អាចប្រទះឃើញតារាច្រើនជាង ១៥០ ០០០ ហើយថ្ងៃណាមួយបច្ចេកវិទ្យា AI នឹងត្រូវបានគេប្រើប្រាស់ដើម្បីរុករកភពដែលមានលក្ខណៈដូចនឹងភពផែនដីដែលធ្លាប់មានការអះអាងថាពិបាកក្នុងការផ្តល់ព័ត៌មានលម្អិត ។
គួរបញ្ជាក់ថា នេះជាលើកដំបូងហើយដែលក្រុមទីភ្នាក់ងារអវកាស NASA រកឃើញប្រព័ន្ធព្រះអាទិត្យថ្មីចាប់តាំងពីប្រព័ន្ធព្រះអាទិត្យបច្ចុប្បន្នត្រូវបានគេរកឃើញរាប់ពាន់ឆ្នាំមកហើយ៕
ប្រភព៖ The Nation

No comments