សំណួរញាក់សាច់ទាំង៨ នារីគួរសួរទៅកាន់បុរស ដែលសុំស្រឡាញ់នាង
សំខាន់សម្រាប់មនុស្សស្រីដែលប៉ងស្វែងរកដៃគូរពិត!! ទាំងនេះជាសំណួរដែលអាចជួយឱ្យអ្នកវាស់ស្ទង់ពីកម្រិតទឹកចិត្តរបស់គេចំពោះអ្នកផង ទំហំចិត្តស្រឡាញ់របស់គេចំពោះអ្នកផង និងការប្តេជ្ញាចិត្តរបស់គេចំពោះអ្នកផង ថាតើគេពិតជាច្បាស់លាស់ជាមួយអ្នកពិតប្រាកដដែរឬទេ។ ក៏ជាសំណួរដែលធ្វើឱ្យបុរសនោះមានអារម្មណ៍ភ្ញាក់ៗ និងមានការកោដក្រែងចំពោះអ្នកបំផុត។ ក៏ប៉ុន្តែអ្នកត្រូវចាំថា ទោះបីគេឆ្លើយបានល្អគ្រប់សំណួរ ក៏មិនមែនជាមូលដ្ឋានឱ្យអ្នកសម្រេចចិត្តជ្រើសយកគេដែរ ព្រោះសម្តីដែលនិយាយទៅមុនសកម្មភាព យើងមិនអាចយកជាការនោះទេ តែយ៉ាងហោចណាស់យើងអាចវាស់ស្ទង់ពីគេបានខ្លះ។
យើងជាខ្លួនយើង យើងដឹងថាយើងមានចំណុចល្អអ្វីខ្លះជាងនរណាទាំងអស់។ យើងសួរទៅកាន់គេបែបនេះ ជាសំណួរដែលសង្កត់ដើម្បីចង់ដឹងថា តើគេបានស្វែងយល់ពីយើង និងឃើញចំណុចល្អរបស់យើងបានត្រឹមត្រូវដែរឬទេ? ឬមួយព្រោះតែសម្រស់តែម្យ៉ាង? បើសម្រស់តែម្យ៉ាង នោះប្រហែលស្រឡាញ់គ្នាមិនបានយូរទេ ព្រោះថ្ងៃក្រោយគេអាចប្រទះនារីផ្សេងដែលស្អាតជាងយើង។
សំណួរនេះបុរសអាចគាំងឆ្លើយមិនរួចក៏ថាបាន។ ជាសំណួរធ្វើឱ្យគេស្ទង់មើលចិត្តខ្លួនគេម្តងទៀត តើខ្លួនគេពិតជាស្រឡាញ់យើងមែនឬអត់? តិចអញគ្រាន់តែCrush គេទេដឹង? បេះដូងដែលស្រឡាញ់ពិត គេនឹងមានចម្លើយមួយដ៏សមស្រប។ តែបើគេរអាក់រអួលក្នុងការឆ្លើយ នោះចូរអ្នកវាស់ស្ទង់ចិត្តគេតាមកាលៈទេសៈរបស់អ្នកចុះ។
ជាសំណួរទាញឱ្យគេមានការទទួលខុសត្រូវ។ មនុស្សប្រុសដែលក្នុងអារម្មណ៍គេបានទុកអ្នកជាដៃគូរជីវិត គេនឹងឆ្លើយចំពោះសំណួរនេះបានដោយងាយ គេមានតែសប្បាយចិត្តទៅវិញទេ នៅពេលស្តាប់ឮអ្នកសួរអីចឹង។ តែបើគេជាព្រានទេ នោះគេនឹងបង្វែប្រធានបទភ្លាម។
ឱ្យគេរៀបរាប់ឱ្យអ្នកស្តាប់ ហើយក៏ជាការបំភ្ញាក់ឱ្យបុរសនោះគិតគូរទុកជាមុន។ មិនថាគេឆ្លើយបែបណាទេ អ្នកអាចយកចិត្តរបស់អ្នកទៅវាស់ តើពេញចិត្តអ្នកដែរឬទេ? បើពេញចិត្ត ហើយគ្រប់គ្រាន់ នោះមានន័យថាគេយល់ពីចិត្តរបស់អ្នក។ តែក៏មិនមែនមានន័យថាអ្នកត្រូវជឿនោះដែរ អ្នកអាចទុកពេលណាមួយឱ្យគេគូសបញ្ជាក់ជាមុនសិន។
សំណួរនេះអាចឱ្យអ្នកស្ទង់ពីចិត្តគេ តើស្រឡាញ់អ្នកព្រោះការប្រៀបធៀបសម្រស់ ឬមួយស្រឡាញ់ដោយការពេញចិត្តដែលបូកផ្សំជាមួយចំណុចល្អខាងក្នុង? ចូរស្តាប់ចម្លើយរបស់គេ ហើយវិភាគតាមការគួរចុះ។
ជាការសង្កត់ទៅគេថា ស្រឡាញ់ជាសង្សារហើយគឺត្រូវតែរៀបការ! សំណួរនេះជួយឱ្យអ្នកមើលដឹងពីការរៀបចំខ្លួនរបស់គេក្នុងការទទួលយកស្នេហានេះ។ អ្នកត្រូវចាំថា ស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ គឺចង់បានជាដៃគូរជីវិត ហើយបើគេចង់បានអ្នកជាដៃគូរជីវិតពិតមែន គេនឹងបកស្រាយប្រាប់អ្នកលម្អិតអំពីការគិតរបស់គេក្នុងរឿងនេះ។ បើគេឆ្លើយលំៗ មិនច្បាស់លាស់ ចូរអ្នកសម្រេចចិត្តតាមការគួរចុះ។
ជាសំណួរដែលគួរសួរ តែមិនគួរជឿ! តែចូរវិភាគ ស្ទង់មើលចិត្តគេ ថាតើគេឆ្លើយពិតឬទេ។ អ្នកត្រូវចាំថា មនុស្សដែលស្រឡាញ់អ្នកពិត គេនឹងរៀបរាប់បីអតីតកាលរបស់គេប្រាប់អ្នកទាំងអស់។ ចំណុចពីរយ៉ាងដែលអ្នកត្រូវសង្ស័យបំផុតក្នុងចម្លើយនៃសំណួរមួយនេះគឺ៖ គេឆ្លើយថាមិនធ្លាប់មានសង្សារ។ និង ធ្លាប់មានសង្សារដែរ តែស្រីនោះជាអ្នកខុសទាំងអស់! ពីរយ៉ាងនេះជាចំណុចដែលអាចនឹងកុហកធំណាស់។
ច្បាស់ទេ? សួរចិត្តខ្លួនឯងមើល ច្បាស់ទេ? ជាសំណួរដែលធ្វើឱ្យបុរសនោះភ្ញាក់ផ្អើល ហើយចាប់ផ្តើមមានអារម្មណ៍យល់ថាអ្នកមិនមែនជាស្រីធម្មតាទេ មិនមែនស្រីងាយ។ ក៏ធ្វើឱ្យគេប្រុងប្រយ័ត្នចំពោះទង្វើរបស់គេផងដែរ។ ជួនកាល ៨សំណួរនេះ អាចជួយរុញច្រានប្រុសព្រានឱ្យចេញពីជីវិតអ្នកផងដែរ ព្រោះប្រុសព្រានខ្លាចសំណួរទាំង៨ខាងលើនេះណាស់៕

No comments